គិតមុនគូរ សូមប្រយ័ត្ន! ទម្លាប់៦យ៉ាង របស់អ្នករៀនថ្នាក់បរិញ្ញាបត្រ ពេលរៀនចប់អាចដើរទាត់ខ្យល់ប្រយ័ត្នប្រយែងផងTheam RULE កនយើង
........................
ឈានជើងចូលដល់ថ្នាក់ឧត្ដមសិក្សា គឺជាជំហានមួយឆ្ពោះទៅរកអនាគតដ៏ល្អ ប៉ុន្តែទន្ទឹមនឹងនោះ ការកសាង អភិវឌ្ឍខ្លួនអំឡុងពេលសិក្សាកាន់តែសំខាន់ទៀត ដើម្បីទទួលបាននូវភាពជោគជ័យ។ ខាងក្រោមនេះ ជាការចែករំលែកបទពិសោធន៍ ពីសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ ពីទម្លាប់មួយចំនួនរបស់អ្នកសិក្សាច្រើនតែរៀនចប់ហើយ មិនទទួលបានភាពជោគជ័យ។
១. ខ្សោយផ្នែកទំនាក់ទំនង
ឱកាសទទួលបានបទពិសោធន៍ ចំណេះដឹង និងឱកាសផ្សេងៗជាច្រើនទៀត សុទ្ធតែផ្ដើមចេញពីទំនាក់ទំនង។ ហេតុអ្វីបានទំនាក់ទំនងសំខាន់សម្រាប់អ្នកសិក្សា? សំណួរនេះមិនពិបាកឆ្លើយទេ ព្រោះមនុស្សម្នាក់ៗ មិនអាចរស់នៅក្នុងសង្គមតែម្នាក់ឯង ដោយមិនមានទំនាក់ទំនងឡើយ ជាពិសេសអ្នកសិក្សានេះតែម្ដង។ មិនពូកែទំនាក់ទំនង ក៏មិនខុសអីពីរង់ចាំឱកាសធ្លាក់ពីលើមេឃដែរ។
២. មិនទម្លាប់បង្កើនភាពក្លាហាន
ភាពក្លាហានក៏សំខាន់ណាស់ដែរ បើនៅតែគិតថា ខ្លួនឯងធ្វើមិនបាន មិនហ៊ានសួរ មិនហ៊ានឆ្លើយ នោះក៏គ្មានថ្ងៃរីកចម្រើនដែរ។ ត្រូវដឹងថា ភាពក្លាហាននាំឲ្យយើងឆ្ពោះទៅមុខជានិច្ច បើយើងជ្រើសរើសដើរផ្លូវត្រូវ។
៣.ទម្លាប់ពឹងផ្អែកអ្នកដទៃ
ការសិក្សាដើម្បីឲ្យតែបានពិន្ទុ និងសិក្សាដើម្បីចេះពិតប្រាកដ គឺខុសគ្នា ហើយអនាគតក៏ខុសគ្នាដែរ។ ទម្លាប់អ្នកសិក្សាមួយចំនួន មិនបានដាក់ចិត្តដាក់កាយរៀនឲ្យចំជារៀននោះទេ បែរជាគិតថាធ្វើយ៉ាងណាយកសញ្ញាបត្រឲ្យបាន។ ដូច្នេះហើយជានិច្ចកាលគេតែងអាងមិត្តរួមក្រុម មិនខិតខំលើកិច្ចការស្រាវជ្រាវ តែងខ្ចីសៀវភៅគេយកទៅចម្លង តែងសុំថតចម្លើយពេលប្រឡងជាដើម។
៤. មិនចេះគ្រប់គ្រងពេលវេលា
ពេលវេលាពិតជាសំខាន់បំផុត បើប្រើពេលវេលាខុស មិនចំគោលដៅ ចូលចិត្តប្រើពាក្យរង់ចាំស្អែក សុទ្ធតែបង្អាក់ការរីកចម្រើនរបស់ខ្លួនឯង។ ភាពភ្លើតភ្លើន ភាពភ្លេចខ្លួន អាចនាំទៅរកភាពបរាជ័យក្នុងជីវិតសម្រាប់អ្នកមករៀននៅភ្នំពេញ។ ដូច្នេះហើយត្រូវជៀសវាងធ្វើរឿងដែលឥតប្រយោជន៍ដូចជា ការសេពគប់ជាមួយមនុស្សភ្លើតភ្លើន ដើរលេងចំណាយលុយដែលឪពុកម្ដាយខំឱ្យ ធ្វើខ្លួនហ៊ឺហាមិនមើលមាឌ ត្រូវជៀសវាងដាច់ខាត។ ដូច្នេះគួរចំណាយពេលធ្វើរឿងដែលមានប្រយោជន៍ច្រើនដូចជា ការសិក្សាភាសាបរទេស រៀនកុំព្យូទ័រ សិក្សាស្រាវជ្រាវជាដើម។
៥. ចាប់យកជំនាញព្រោះហេតុផលណាមួយ
ការចាប់ជំនាញដែលកំពុងត្រូវប៉ាន់តម្រូវការទីផ្សារការងារ គឺជារឿងសំខាន់មួយ តែអ្វីដែលកាន់តែសំខាន់នោះ គឺសិក្សាឲ្យត្រូវនឹងទេពកោសល្យ និងសមត្ថភាពរបស់ខ្លួន។ ការជ្រើសរើសជំនាញ ព្រោះហេតុផលណាមួយ ដូចជា៖ កត្តាគ្រួសារ កត្តាតាមមិត្តភក្ដិ នឹងធ្វើឲ្យខាតបង់ពេលវេលា ចេះមិនច្បាស់លាស់។
៦. សិក្សាលើតែជំនាញមួយមុខ
ជំនាញពិតជាសំខាន់ដើម្បីឆ្ពោះទៅរកគោលដៅដែលយើងចង់បាន តែបើមានតែជំនាញតែមួយមុខ ក៏មិនអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារបានដែរ។ ដូច្នេះហើយក្រៅតែជំនាញអ្នកសិក្សា គួរតែចេះឲ្យច្បាស់នូវភាសាអង់គ្លេស កុំព្យូទ័រ ការចូលកម្មវិធីបណ្ដុះបណ្ដាលនានា និងវគ្គសិក្សាខ្លីៗជាច្រើនសម្បូរបែបទៀត។ យ៉ាងណាក្ដី និស្សិតក៏ត្រូវប្រុងប្រយ័ត្នចំពោះ កម្មវិធីសិក្សាទាំងនោះផងដែរ ត្រូវមើលប្រភពឲ្យបានច្បាស់លាស់។
រក្សាសិទ្ធដោយ:សប្បាយSabay News Technology
No comments:
Post a Comment