តើស្ថាបត្យកម្មជាអ្វី?
ខាងក្រោមនេះគឺជាចម្លើយនៃសំណួរខាងលើ ដែលសបញ្ជាក់ថា រហូតមកដល់ពេលនេះ អត្ថន័យរបស់ស្ថាបត្យកម្ម ពិតជាទូលំទូលាយខ្លាំងណាស់ ដោយមិនទាន់អាចសន្មត់អត្ថន័យច្បាស់លាស់បាននៅឡើយទេ។
១. ស្ថាបត្យកម្មកើតចេញមកពីការបង្កើតបន្ទប់។
Architecture comes from the making of a room.
ដោយៈ Louis I. Kahn
២. ស្ថាបត្យកម្មគឺជាការឈោងចាប់នូវសេចក្ដីពិត។
Architecture is the reaching out for the truth.
ដោយៈ Louis I. Kahn
៣. ខ្ញុំហៅ ស្ថាបត្យកម្មថាជាតន្ត្រី កក។
I call architecture frozen music.
ដោយៈ Johann Wolfgang von Goethe
៤. ស្ថាបត្យកម្មជាតន្ត្រីគួរអោយចាប់អារម្មណ៍។
Architecture is petrified music.
ដោយៈ Felix E. Schelling
៥. ប្រសិនបើស្ថាបត្យកម្មជាតន្ត្រី កក ដូចនេះតន្ត្រីត្រូវតែជាស្ថាបត្យកម្មរាវ។
If architecture is frozen music then music must be liquid architecture.
ដោយៈ Quincy Jones
៦. ស្ថាបត្យកម្មជាសិល្បៈនៃការប្រើប្រាស់នូវលំហ។
Architecture is the art of how to waste space.
ដោយៈ Philip Johnson
៧. គ្រប់ស្ថាបត្យកម្មទាំងអស់គឺជាទីជម្រក គ្រប់ស្ថាបត្យកម្មអស្ចារ្យទាំងអស់គឺជាការរចនា លំហសម្រាប់ផ្ទុកមនុស្ស សម្រាប់ថ្នាក់ថ្នមមនុស្ស សម្រាប់ធ្វើអោយមនុស្សរីករាយ ឬសម្រាប់ជម្រុញអោយមានការកើនឡើងនៃមនុស្សនៅក្នុងលំហនោះ។
All architecture is shelter, all great architecture is the design of space that contains, cuddles, exalts, or stimulates the persons in that space.
ដោយៈ Philip Johnson
៨. ស្ថាបត្យកម្មជា សិល្បៈចម្លាក់ដែលអាចរស់នៅបាន។
Architecture is inhabited sculpture.
ដោយៈ Constantin Brancusi
៩. ខ្ញុំមិនបែងចែកស្ថាបត្យកម្ម ទេសភាពនិងសួនច្បារទេ។ ចំពោះខ្ញុំពួកគេគឺតែមួយ។
I don't divide architecture, landscape and gardening; to me they are one.
ដោយៈ Luis Barragan
១០. រាល់ស្ថាបត្យកម្មណាដែលមិនសម្តែងចេញនូវភាពស្ងប់ស្ងាត់ទេ វាគឺជាកំហុស។
Any work of architecture that does not express serenity is a mistake.
ដោយៈ Luis Barragan
១១. នៅពេលដែលលោកអ្នកសំឡឹងមើលស្ថាបត្យកម្មបុរាណរបស់ប្រទេសជប៉ុន អ្នកចាំបាច់ត្រូវតែក្រឡេកទៅមើលវប្បធម៌របស់ប្រទេសជប៉ុនជាមុនសិនហើយនិងទំនាក់ទំនងរបស់វាទៅនឹងធម្មជាតិ។ អ្នកអាចរស់នៅដោយមានការរៀបចំត្រឹមត្រូវល្អស្និតជាមួយនឹងធម្មជាតិ។ នេះជាចំណុចពិសេសរបស់ប្រទេស ជប៉ុន។
When you look at Japanese traditional architecture, you have to look at Japanese culture and its relationship with nature. You can actually live in a harmonious, close contact with nature - this very unique to Japan.
ដោយៈ Tadao Ando
១២. ដើម្បីរៀបចំស្ថាបត្យកម្មអោយមានសក្តានុពលនោះគឺមិនត្រូវធ្វើត្រាប់កំប្លែងប្រវត្តិសាស្ត្រនោះទេ ប៉ុន្ដែចាំបាច់គឺត្រូវមានទំនាក់ទំនងជាមួយវា។
To provide meaningful architecture is not to parody history but to articulate it.
ដោយៈ Daniel Libeskind
១៣. គ្រប់ស្ថាបត្យកម្មទាំងអស់ជាស្ថាបត្យកម្មដែលល្អអស្ចារ្យបន្ទាប់ពីព្រះអាទិត្យអស្តង្គត។នេះប្រហែលជាស្ថាបត្យកម្មគឺជាស្បៃរាត្រីមួយដូចជាកាំជ្រួចយ៉ាងដូចច្នេះដែរ។
All architecture is great architecture after sunset; perhaps architecture is really a nocturnal art, like the art of fireworks.
ដោយៈ Gilbert K. Chesterton
១៤.ស្ថាបត្យកម្មគប្បីនិយាយអំពីពេលវេលានិងទីកន្លែងរបស់វា ប៉ុន្តែត្រូវការសម្រាប់ពេលវេលាដែលមិនចេះចប់មិនចេះហើយជាខ្លាំង។
Architecture should speak of its time and place, but yearn for timelessness.
ដោយៈ Frank Gehry
១៥.ស្ថាបត្យកម្មបែបធម្មជាតិបង្កអោយមានការប្រើប្រាស់និងផ្តល់ភាពងាយស្រួលយ៉ាងច្រើនសំម្បូរបែបដោយសារតែវាមានទម្រង់សាមញ្ញ។
Organic architecture seeks superior sense of use and a finer sense of comfort, expressed in organic simplicity.
ដោយៈ Frank Lloyd Wright
១៦.ស្ថាបត្យកម្មចាប់ផ្តើមនៅពេលដែលអ្នកបានយកដុំឥដ្ឋពីរដុំមកដាក់តំរៀបគ្នាយ៉ាងប្រុងប្រយ័ត្ន។ នោះជាពេលចាប់ផ្តើមរបស់វា។
Architecture starts when you carefully put two bricks together. There it begins.
ដោយៈ Ludwig Mies van der Rohe
១៧. ស្ថាបត្យកម្មគឺជាឆន្ទៈនៃសម័យកាលមួយដែលបានបកប្រែវាទៅជាលំហ។
Architecture is the will of an epoch translated into space.
ដោយៈ Ludwig Mies van der Rohe
១៨. ដើម្បីបង្កើតស្ថាបត្យកម្មគឺចាំបាច់ត្រូវដាក់វាអោយត្រឹមត្រូវតាមលំដាប់។ ដាក់អ្វីទៅតាមលំដាប់? មុខងារនិងបំណង។
To create architecture is to put in order. Put what in order? Function and objects.
ដោយៈ Le Corbusier
១៩. ស្ថាបត្យកម្មជាសិល្បៈដែលអាចមើលឃើញនឹងភ្នែក ហើយសំណង់អាគារទាំងឡាយជាអ្នកនិយាយបង្ហាញខ្លួនអំពីសិល្បៈនោះ។
Architecture is a visual art, and the buildings speak for themselves.
ដោយៈ Julia Morgan
២០. ខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំងក្នុងការប្រើប្រាស់ស្ថាបត្យកម្មដើម្បីបង្កើតទំនាក់ទំនងរវាងមនុស្សរស់នៅទីក្រុង ហើយនិងប្រើវាដើម្បីអោយទំនាក់ទំនងសង្គមដែលបានបាត់បង់អស់ពេលជាយូរមកហើយនោះប្រសើរឡើងវិញ។
I would like to use architecture to create bonds between people who live in cities, and even use it to recover the communities that used to exist in every single city.
ដោយៈ Toyo Ito
២១. ស្ថាបត្យកម្មគឺជាលំហសាធារណៈដែលកាន់កាប់ដោយសំណង់អាគារទាំងឡាយ ។
Architecture is about public space held by buildings.
ដោយៈ Richard Rogers
២២. ប្រសិនបើសំណង់អាគារក្លាយជាស្ថាបត្យកម្ម បន្ទាប់មកវាជាសិល្បៈ។
If a building becomes architecture, then it is art.
ដោយៈ Arne Jacobsen
២៣. ខ្ញុំស្រឡាញ់តក្កវិជ្ជា គណិតសាស្ត្រ និងកម្មវិធីកុំព្យូទ័រ។ ខ្ញុំស្រឡាញ់ប្រព័ន្ធកុំព្យូទ័រនិងការខិតចូលទៅជិតតក្កវិជ្ជា។ ដូចនេះស្ថាបត្យកម្មវាជាការសំយោគនូវរបស់ទាំងអស់នេះបញ្ជូលគ្នាអោយបានល្អ។
I loved logic, math, computer programming. I loved systems and logic approaches. And so I just figured architecture is this perfect combination.
ដោយៈ Maya Lin
ចំពោះរូបភាពក្នុងកម្រងនេះ គឺសុទ្ធតែជាស្ថាបត្យករ និងសិល្បករ ល្បីៗទូទាំងពិភពលោក ហើយរូបស្ថាបត្យករល្បីៗរបស់ខ្មែរយើង ក៏គង់នឹងចូលក្នុងកម្រងមួយនេះដែរ គ្រាន់តែខ្ញុំពំុទាន់រៀបរាប់រួចប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាចម្លើយនៃសំណួរខាងលើ ដែលសបញ្ជាក់ថា រហូតមកដល់ពេលនេះ អត្ថន័យរបស់ស្ថាបត្យកម្ម ពិតជាទូលំទូលាយខ្លាំងណាស់ ដោយមិនទាន់អាចសន្មត់អត្ថន័យច្បាស់លាស់បាននៅឡើយទេ។
No comments:
Post a Comment